Ads 468x60px

Change your language

Social Icons

Featured Posts

Saturday, September 19, 2015

បើកឆាកភ្លាម រ៉ូលីន ធ្វើសំលេងត្រាប់តាមសត្វ​សើចផ្អើល (មានវីដេអូ)

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍​ប្រិយមិត្ត​តែងតែ​ទទួលបាន​ភាព​សប្បាយរីករាយ​ ជាមួយនឹង​ភាព​កំប្លុក​កំប្លែងរបស់​ពីធីករ ពីធីការនី និង​គណកម្មកា​មិនប៉ុន្មានរូប​មិនចេះ​ជិន​ណាយ។ ប៉ុន្តែ​សប្តាហ៍​នេះ​ចង់ដឹងថា កម្មវិធីពេញចិត្តឬអត់? មាន​អ្វីប្លែកទៀត​ដែលធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាន​ សូមទស្សនាវីដេអូខាងក្រោម៖ 
 

អស់ទាស់! វគ្គ​សុបិន្ត​ក្លាយជាការពិតសប្តាហ៍នេះសើចរញ្ជួយឆាក (មានវីដេអូ)

អស់ទាស់! វគ្គសុបិន្តក្លាយជាការពិត សម្រាប់សប្តាហ៍នេះ​រកឃើញ​បេក្ខជន​ និងបេក្ខនារីដែលមាន​សំលេងពិរោះមិនចាញ់ម្ចាស់ដើមប៉ុន្មានរូបទៀតហើយ។ ចង់ដឹងកាន់តែច្បាស់​សូម​រីករាយទស្សនាវីដេអូទាំងអស់គ្នា៖ 
 

Friday, September 18, 2015

សែលកាត​ឧបត្ថម្ភ​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ​លើក​ទី៣ ​ផ្តល់​ឱកាស​ដល់​​​​ផលិតករ​ភាពយន្ត​​​​ដែល​បាន​សាង​ភាព​ល្បីល្បាញ

សមូហកម្ម​ភាពយន្ដ​កម្ពុជា​កុន​ខ្មែរ​កូន​ខ្មែរ​សហការ​ជាមួយ​សែលកាត​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ លើក​ទី ៣ (CSFF) ដែល​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ក្នុង​គោល​បំណង​លើក​កម្ពស់​និង​ជូន​រង្វាន់​ដល់​ផលិតករ​ភាពយន្ត​ដែល​មាន​ទេពកោសល្យ​ក៏​ដូចជា​រួម​ចំណែក​បំផុស​ស្មារតី​និង​ជំរុញ​ឱ្យ​យុវជន​ខ្មែរ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​តាម​រយៈ​ការ​បង្កើត​ជា​កម្មវិធី​សិក្សា​និង​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​រូប​ក្នុង​វិស័យ​ភាពយន្ត​ផង​ដែរ។
Film Msrathon_V5_Cellard2

ភាព​បាក់ទឹកចិត្ត​ពី​ក្រោយ​ភាព​ឆើតឆាយ​​របស់​តារា​កូរ៉េ​ ៧ដួង​ដែល​អ្នក​មិន​ដឹង

គ្រប់​គ្នា​តែងតែ​ឃើញ​ស្នាម​ញញឹម​របស់​តារា​​កូរ៉េ​រាល់​ពេល​ដែល​ពួក​គេ​ឡើង​សម្ដែង​លើ​ឆាក​តន្ត្រី ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​ដឹង​ទេ​ថា ពូក​គេ​ទាំង​នោះ​មាន​ទុក្ខ​ក្រៀមក្រំ​​បៀម​នៅ​ក្នុង​ចិត្ត​ពិបាក​នឹង​ថ្លែង​ប្រាប់​នរណា​ម្នាក់។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​បញ្ហា​​របស់​តារា​កូរ៉េ​៧​​រូប​ដែល​សម្រេច​​ចិត្ត​បញ្ចេញ​ឲ្យ​គេ​ដឹង៖ ​​​​
១. ​G Dragon
gdragon-650x455
G Dragon ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ពូកែ​រ៉េប និង​មាន​ស្ទីល swag ប៉ុន្តែ​នៅ​ខាង​ក្នុង​នៃ​ភាព​​អស្ចារ្យ​នេះ គេ​​គឺ​ជា​មនុស្ស​ដែល​​ងាយ​រំជួល​ចិត្ត។ ថ្ងៃ​មួយ​​ម្ចាស់​បទ “WHO YOU?” បាន​និយាយ​ទាំង​ទឹក​ភ្នែក​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​​បន្ទាប់​ពី​ច្រៀង​បទ “Heart Breaker” ថា គេ​តែ​ជៀស​ឆ្ងាយ​ពី​មនុស្ស​​​គ្រប់គ្នា​ដែល​ស្គាល់​​​ និង​មិន​ចង់​​ឲ្យ​ពួក​គេ​ចូល​ជិត​ជីវិត​របស់​ខ្លួន​។ សូម្បី​តែ​ឪពុក​ម្ដាយ និង​មិត្តភ័ក្ដិ​ក៏​គេ​បង្ខំ​ចិត្ត​មិន​និយាយ​រក​ដែរ។ ​GD​ បាន​បន្ថែម​ទៀត​ថា គេ​រស់​នៅ​ដូច​ជា​ដាច់​ឆ្ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​មាន​អារម្មណ៍​ឯកោ។ “ខ្ញុំ​មិន​បាន​ធ្វើ​ខុស​​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ដូច​អ្នក​ទោស​ម្នាក់។ ខ្ញុំ​មាន​ធ្លាក់​ទឹក​ចិត្ត​ជា​យូរ​មក​ហើយ”។
២. Suzyក្រុម Miss A

Wednesday, September 16, 2015

បណ្ឌិត​​ច្នៃ​ម៉ូដ ឯម រាម មិន​ខ្លាច​គេ​ថា “ឆ្កួត” រឿង​​ធ្វើខ្លួន​​ប្លែកៗ

“ស្ដាយ៍​របស់​ខ្ញុំ​មាន​តែ​អ្នក​សិល្បៈ​ និង​អ្នក​ចូល​ចិត្ត​សិល្បៈទេ​ដែល​អោយ​តម្លៃ ​ខ្ញុំ​ជា​អ្នក​គំនូរ ​និង​អ្នក​ច្នៃ​ម៉ូដ អី​ចឹង​គឺធ្វើ​យ៉ាង​ណា​អោយ​គេ​ចាប់​អារម្មណ៍ ដើម្បី​មាន​ទីផ្សារ ខ្ញុំ​អត់​ខ្លាច​គេ​ថា ឆ្កួត​អី​ទេ” នេះ​ជា​ការ​លើក​ឡើង​របស់​​​លោក ឯម រាម បណ្ឌិត​​ច្នៃ​ម៉ូដ​កម្ពុជា ដែល​និយម​តុប​តែង​ខ្លួន​​ប្លែក នា​ពេល​កន្លង​មក។

អែម រ៉ាម1

Disney បញ្ចេញ​ Trailer រឿង Mowgli ​ថ្មី​ ​សម្ដែង​ដោយ​មនុស្ស​ពិត​ៗ

ផលិតកម្ម​ភាពយន្ត Disney បាន​បង្ហាញ​ Trailer ថ្មី​រឿង “The Jungle Book” កាល​ពី​ថ្ងៃ​អង្គារ​ ដែល​មាន​​តារា​សម្ដែង​វ័យ​ក្មេង Neel Sethi សម្ដែង​ជា​តួ​អង្គ Mowgli។

JungleBookteaserposternewBigfavtsr1

ខុស​ប្លែក​ពី​សព្វ​មួយ​ដង​រឿង “The Jungle Book” មុន​ៗ​តួ​ Mowgli ត្រូវ​សម្ដែង​ដោយ​តួ​តុក្កតា ប៉ុន្តែ​ចំពោះ​រឿង​ថ្មី​នេះ​គឺ​សម្ដែង​ដោយ​មនុស្ស​ពិត​ៗ។ នៅ​ក្នុង ​ Trailer នៃ​សាច់​រឿង​បង្ហាញ​ពី​ជីវិត​ផ្សង​ព្រេង​​ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង​របស់​កុមារា​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Mowgliដែល​មាន​កំណើត​ក្នុង​ព្រៃ​ជា​មួយ​គ្រួសារ​ឆ្កែព្រៃ​មួយ​ហ្វូង។
​​​​​

សេង សូណា កក្រើកជាថ្មីក្នុងពិភពសារពត៌មាន អស់ទាស់សាច់សរខ្ចីទ្រលុកទ្រលនមែន (ទស្សនាវីឌីអូ)

តារា​សម្ដែង​កញ្ញា​សេង សូ​ណា ​ដែល​ពូកែ​ខាង​អន្ទង​បេះដូង​បុរស​ចាស់ ​ឬ​អ្នកជំនួញ​ដែល​សំបូរ​លុយ​ចាយ​មិន​អស់​ឲ្យ​ឈ្លក់​វង្វេង​លង់​ស្នេហ៍​នឹង​សម្រស់​របស់​នាង​នោះ​ ត្រូវបាន​គេ​និយាយថា ពេលនេះ​នាង​កំពុងតែ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ដូច​ទឹក​ក្នុង​ក្អម​ជាមួយ​បុរស​អ្នកជំនួញ​ធំ​ម្នាក់​ជា​កូន​ខ្មែរ​កាត់​ចិនតៃវ៉ាន់។
គេ​និយាយ​ទៀត​ថា តារា​សម្ដែង​កញ្ញា​សេង សូ​ណា​ស្គាល់​បុរស​កូន​ខ្មែរ​កាត់​ចិន​តៃវ៉ាន់​ ដែល​ជា​អ្នកជំនួញ ធំ​រកស៊ី​ខាង​គ្រឿងក្រអូប​ពី​ចិន​តៃវ៉ាន់​នាំ​ចូល​មក​កម្ពុជា​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​ជាង​៣​ខែ​ហើយ​តាមរយៈ​មិត្តភក្តិ​ដោយ​ជួបគ្នា​ដំបូង​នៅ​ខេត្ត​សៀមរាប ហើយ​បើតាម​ដឹង​បុរស​ម្នាក់​នោះ មាន​ប្រពន្ធ​ជា​ជនជាតិ​ម៉ាឡេស៊ី​ និង​ថែមទាំង​មានកូន​១​ទៀតផង។
ប្រភពពី​អ្នកសិល្បៈ​រួម​អាជីព​ដែល​ស្និទ្ធ​នឹង​កញ្ញា​សេង សូ​ណា​បាន​និយាយ​ឲ្យ​ដឹងថា រយៈពេល​ជាច្រើន​ខែ​នេះ កញ្ញា សេង សូ​ណា​មិនបាន​បង្ហាញមុខ​តាម​កម្មវិធី​សិល្បៈ​ឬក៏​ចេញ​សម្ដែង​នោះ​ទេ​ ព្រោះ​នាង​កំពុង​ជាប់ដៃ​រវល់​កើប​លុយ​ពីមុខ​ជំនួញ​ដែល​ផ្តល់​ឲ្យ​ពី​គូស្នេហ៍ ហើយ​បើ​តាម​ដឹង​បុរស​ម្នាក់​នេះ​យកចិត្តយកថ្លើម​នាង​សំបើម​ណាស់។ ប្រភព​ដដែល​អះអាង​ទៀត​ថា ​ពេល​នេះ​នាង​និង​អ្នក​ជំនួញ​ចិន​តៃវ៉ាន់​នោះ​កំពុងតែ​នាំគ្នា​ដើរលេង​នៅ​ខេត្តក្រចេះ​និ ង​តាម​បណ្តា​ខេត្ត​មួយចំនួន​ដោយ​លែង​ខ្វល់ខ្វាយ​ពី​អាជីព​សិល្បៈ​ដូច​មុន​ទៀតហើយ។
ប្រភព​ខាងលើ​និយាយទៀតថា រឿងអាស្រូវ​ចាស់​មិនទាន់​ទាំង​ស្ងប់ស្ងាត់​ផង​ឥឡូវ​បែរជា​តារា​សម្ដែង​​វ័យ​២៤​ឆ្នាំ​រូបនេះ​មក​លួច​បណ្តើរ​សង្សារ​ជា​អ្នកជំនួញ​គ្រឿងក្រអូប​ធ្វើ​ឲ្យ​មានការ​សង្ស័យ​សម្រាប់​មហាជន​កាន់តែ​ខ្លាំង ហើយ​គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​នៃ​ការ​បាត់​មុខ​នាង​ពី​អាជីព​សិល្បៈ​នេះ ​នាង​មិនបាន​ធ្លាក់​កូដ​នោះ​ទេ​ផ្ទុយទៅវិញ​កាន់​តែ​មាន​សភាព​ហ៊ឺហា​!​សាច់ឈាម​ទ្រលុកទ្រលន់​របៀប​ជា​អ្នកមាន​ផ្ទៃពោះ​ថែមទៀត​ផង។
តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទដៃ​របស់​តារា​សិល្បៈ​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​«​កម្ពុ​ជាថ្មី​»​មិន​អាច​ទាក់ទង​ដើម្បី​សុំ​សួរនាំ​អំពី​ព័ត៌មាន​លេចឮ​ខាង​លើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​នេះ៕
M14-09-15-v-700x400