Change your language

Social Icons

Friday, September 18, 2015

សែលកាត​ឧបត្ថម្ភ​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ​លើក​ទី៣ ​ផ្តល់​ឱកាស​ដល់​​​​ផលិតករ​ភាពយន្ត​​​​ដែល​បាន​សាង​ភាព​ល្បីល្បាញ

សមូហកម្ម​ភាពយន្ដ​កម្ពុជា​កុន​ខ្មែរ​កូន​ខ្មែរ​សហការ​ជាមួយ​សែលកាត​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ លើក​ទី ៣ (CSFF) ដែល​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ក្នុង​គោល​បំណង​លើក​កម្ពស់​និង​ជូន​រង្វាន់​ដល់​ផលិតករ​ភាពយន្ត​ដែល​មាន​ទេពកោសល្យ​ក៏​ដូចជា​រួម​ចំណែក​បំផុស​ស្មារតី​និង​ជំរុញ​ឱ្យ​យុវជន​ខ្មែរ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​តាម​រយៈ​ការ​បង្កើត​ជា​កម្មវិធី​សិក្សា​និង​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​រូប​ក្នុង​វិស័យ​ភាពយន្ត​ផង​ដែរ។
Film Msrathon_V5_Cellard2


FILM CAMP MARATHON ជា​ផ្នែក​មួយ​នៃ​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ១៨-២៨ ខែ​កញ្ញា។ កម្មវិធី​នេះ​មាន​រយៈ​ពេល ​១០ថ្ងៃ​សម្រាប់​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​កម្ពុជា​ដែល​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​អ្នក​ជំនាញ​វិជ្ជាជីវៈ ​និង​មាន​បទពិសោធ​ក្នុង​វិស័យ​នេះ​រួម​បញ្ចូល​ទាំង​ថ្នាក់​បណ្ដុះបណ្ដាល​សរសេរ​សាច់​រឿង រយៈ​ពេល​ពីរ​ថ្ងៃ​ វគ្គ​ដឹក​នាំ​រឿង​និង​ថត​រយៈ​ពេល​បី​ថ្ងៃ​ និង​វគ្គ​កាត់​ត​រយៈ​ពេល​ប្រាំ​ថ្ងៃ។ ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន​សែលកាត FILM CAMP MARATHON នឹង​ផ្តោត​ទៅ​លើ​បច្ចេកវិទ្យា​និង​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ថ្មី។ ការ​ចូល​រួម FILM CAMP MARATHON ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ពាក្យ​ហើយ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ចូលរួម​ទាំងអស់​នឹង​ត្រូវ​ដាក់​បញ្ចាំង​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​បាន​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ទី ៦-៨ ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ដែល​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ទូរសព្ទ​ទំនើប និង​គម្រោង​ឥត​គិត​ថ្លៃ​ជា​ច្រើន​ពី​សែលកាត។

លោក នីក វ៉ានវីន នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន​សែលកាត​បាន​ឱ្យ​ដឹង​ថា “ជាមួយFILM CAMP MARATHON នេះ​យើង​មាន​បំណង​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​របស់​កម្ពុជា។កម្ពុជា​កំពុង​ឈាន​ឆ្ពោះ​ទៅ​កាន់​យុគសម័យ​ឌីជីថល​កាន់​តែ​ទំនើប ​ហើយ​នេះ​ជា​ការ​បង្កើត​នូវ​ឱកាស​មួយ​ក៏​ដូចជា​តម្រូវ​ការ​ចាំបាច់​ដែល​ផ្ដល់​សម្រាប់​បរិបទ​ពាក់ព័ន្ធ​ក្នុង​ស្រុក។ កត្តា​នេះ​អាច​ទាញ​យក​ប្រភព​ធនធាន​ពី​ក្នុង​ចំណោម​អ្នក​មាន​ទេពកោសល្យ​ក្នុង​ស្រុក ហើយ FILM CAMP MARATHON នឹង​អាច​ជួយ​កំណត់​អត្តសញ្ញាណ​និង​បង្ហាត់​បង្ហាញ​ដល់​អ្នក​មាន​ទេពកោសល្យ​ទាំង​នេះ​ឱ្យ​កាន់​តែ​ប្រសើរ ដើម្បី​រួម​ចំណែក​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​អនាគត”។

ភាពយន្ត​ទាំងអស់​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុម្មុខ​រួមទាំង​ខ្សែ​ភាពយន្ត​ដែល​បាន​ផលិត​ដោយ FILM CAMP MARATHON នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplexby Cellcard​រោងភាពយន្ត Legend និង​រោង​ភាពយន្ត Platinum Cineplex ចាប់​ពី​ថ្ងៃ​ទី ៦-៨ ខែ​វិច្ឆិកា។

0 comments:

Post a Comment