Change your language

Social Icons

Friday, September 18, 2015

ភាព​បាក់ទឹកចិត្ត​ពី​ក្រោយ​ភាព​ឆើតឆាយ​​របស់​តារា​កូរ៉េ​ ៧ដួង​ដែល​អ្នក​មិន​ដឹង

គ្រប់​គ្នា​តែងតែ​ឃើញ​ស្នាម​ញញឹម​របស់​តារា​​កូរ៉េ​រាល់​ពេល​ដែល​ពួក​គេ​ឡើង​សម្ដែង​លើ​ឆាក​តន្ត្រី ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​ដឹង​ទេ​ថា ពូក​គេ​ទាំង​នោះ​មាន​ទុក្ខ​ក្រៀមក្រំ​​បៀម​នៅ​ក្នុង​ចិត្ត​ពិបាក​នឹង​ថ្លែង​ប្រាប់​នរណា​ម្នាក់។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​បញ្ហា​​របស់​តារា​កូរ៉េ​៧​​រូប​ដែល​សម្រេច​​ចិត្ត​បញ្ចេញ​ឲ្យ​គេ​ដឹង៖ ​​​​
១. ​G Dragon
gdragon-650x455
G Dragon ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ពូកែ​រ៉េប និង​មាន​ស្ទីល swag ប៉ុន្តែ​នៅ​ខាង​ក្នុង​នៃ​ភាព​​អស្ចារ្យ​នេះ គេ​​គឺ​ជា​មនុស្ស​ដែល​​ងាយ​រំជួល​ចិត្ត។ ថ្ងៃ​មួយ​​ម្ចាស់​បទ “WHO YOU?” បាន​និយាយ​ទាំង​ទឹក​ភ្នែក​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​​បន្ទាប់​ពី​ច្រៀង​បទ “Heart Breaker” ថា គេ​តែ​ជៀស​ឆ្ងាយ​ពី​មនុស្ស​​​គ្រប់គ្នា​ដែល​ស្គាល់​​​ និង​មិន​ចង់​​ឲ្យ​ពួក​គេ​ចូល​ជិត​ជីវិត​របស់​ខ្លួន​។ សូម្បី​តែ​ឪពុក​ម្ដាយ និង​មិត្តភ័ក្ដិ​ក៏​គេ​បង្ខំ​ចិត្ត​មិន​និយាយ​រក​ដែរ។ ​GD​ បាន​បន្ថែម​ទៀត​ថា គេ​រស់​នៅ​ដូច​ជា​ដាច់​ឆ្ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​មាន​អារម្មណ៍​ឯកោ។ “ខ្ញុំ​មិន​បាន​ធ្វើ​ខុស​​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ដូច​អ្នក​ទោស​ម្នាក់។ ខ្ញុំ​មាន​ធ្លាក់​ទឹក​ចិត្ត​ជា​យូរ​មក​ហើយ”។
២. Suzyក្រុម Miss A


fee7a011afecfd102d0b8723f2a52faf_1lLvLrnFSlC2XEfsXGr9t

នៅ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​គ្រប់គ្នា​យល់​ថា Suzy រស់​នៅ​ដោយ​ជីវិត​ស្រស់ថ្លា។ នាង​មាន​សម្រស់​ស្អាត ល្បី មាន​លុយ​ច្រើន​ និង​មាន​អ្នក​ស្រលាញ់​ច្រើន​​។ នេះ​ជា​ជ្រុង​មួយ​ដែល​អ្នក​ដទៃ​មើល​ឃើញ ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ឆ្នាំ​២០១៣ Suzy បាន​សារភាព​ថា នាង​ធ្លាប់​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ នាង​បាន​និយាយ​ថា៖​”ខ្ញុំ​ធ្លាប់​បាក់​ទឹក​ចិត្ត​ ហើយ​ខណៈ​នោះ​​ខ្ញុំ​មិន​អាច​ប្រាប់​នរណា​ម្នាក់​ទេ។​ ថ្ងៃ​មួយ​ខ្ញុំ​បាន​និយាយ​លេង​សើច​ជា​មួយ​មិត្តភ័ក្ដិ​​របស់​ខ្ញុំ​យ៉ាង​សប្បាយ ប៉ុន្តែ​ស្រាប់​តែ​ពេល​ភ្លាម​ៗ​​នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។
៣. Jo Kwonក្រុម 2AM

20150527News0601

Jo Kwonតែង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្ទុះ​សំណើច​រាល់ពេល​មាន​វត្តមាន​របស់​​គេ​នៅ​ទី​នោះ។ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​អ្នក​មិន​ដឹង Jo Kwonធ្លាប់​បាក់​ទឹក​ចិត្ត អំឡុង​ពេល​គេ​មាន​អាយុ​៨​ឆ្នាំ​និង​ជា​អ្នក​ហ្វឹកហាត់​ (trainee )ក្នុង​ផលិតកម្ម​ JYP ។ ប៉ុន្តែ​ដោយ​សារ​ការ​ការ​បាក់​ទឹក​ចិត្ត​នេះ​ឯង​ បាន​ធ្វើ​ឲ្យ​ Jo មិន​បោះបង់​ និង​តស៊ូ​​រហូត​បាន​ល្បី​ដូច​សព្វថ្ងៃ។
៤. Lizzy ក្រុម After School

tumblr_mo6074SNdJ1rcztzyo1_500

ត្បិត​តែ ​Lizzy តែង​ផ្ដល់​ស្នាម​ញញឹម និង​ធ្វើ​ស្ទីល​គូរ​ឲ្យ​ស្រលាញ់ (cute) យ៉ាងណាក្ដី នាង​ធ្លាប់​សារភាព​ថា នាង​ធ្លាប់​រងទុក្ខ​​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ដែល​នាង​ចូលរួម​​ក្នុង​កម្មវិធី “Running Man” ហើយ​ជា​សមាជិក​​​​ប្រកួត​ម្នាក់។ ប៉ុន្តែ​ក្រោយ​ពី​ចប់​កម្មវិធី ​Lizzyបាក់​ទឹក​ចិត្ត​ជា​ខ្លាំង​ ក្រោយ​សារព័ត៌មាន​​ចុះ​ផ្សាយ​ថា នាង​មិន​មែន​ជា​សមាជិក​ប្រកួត​ទេ គ្រាន់​តែ​ជា​ភ្ញៀវ​ធម្មតា​ម្នាក់។
៥. T.O.P

t.o.p1

កាល​ពី​ឆ្នាំ​២០០៨ T.O.P ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ជួប​ការ​ឈឺចាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​ផ្លូវ​អារម្មណ៍ ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​​ដែរ។
៦. Jinwoon ក្រុម 2AM
jinwoon-650x433
​​Jinwoon បាន​និយាយ​ថា បន្ទាប់​ពី​ក្រុម 2AMទៅ​រៀបចំ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​នៅ​អាមេរិក​ គេ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​។ គេ​​មិន​អាច​គេង​ស្កប់ស្កល់​អស់​រយៈពេល​១​ខែ និង​ចង់​រស់​នៅ​ម្នាក់​ឯង។
៧.Heechul ក្រុម Super Junior

bx_rrhlccaalfoy
បន្ទាប់​ពី​ Hankyung សម្រេច​ចាកចេញ​ពី​ក្រុម Super Junior សមាជិក Heechul ដែល​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា​បាន​​ធ្លាក់​ក្នុង​ភាព​បាក់​ទឹក​ចិត្ត។ គេ​បាន​ឃុំឃាំង​ខ្លួន​​ឯង មិន​ចេញ​ទៅ​បង្ហាញ​មុខ​លើ​ឆាក​អស់​រយៈ​ពេល​៣​ខែ។ Heechul បាន​សម្ដែង​ក្ដី​សោក​ស្ដាយ​​និង​ចង់​ឲ្យ Hankyung វិល​វិញ​ថា៖ “Hankyung ពួក​យើង​​មិនមែន​ត្រូវ​ការ​អ្នក​​សម្រាប់​ការ​ច្រៀង​ឫ​រាំ​នោះ​ទេ ប៉ុន្តែ​ពួក​យើង​មិន​អាច​បាត់​បង់​អ្នក​ទេ​ ព្រោះ​បើ​គ្មាន​អ្នក​ Super Junior គឺ​មិន​ដូច​មុន​ទេ” ៕គ្រប់​គ្នា​តែងតែ​ឃើញ​ស្នាម​ញញឹម​របស់​តារា​​កូរ៉េ​រាល់​ពេល​ដែល​ពួក​គេ​ឡើង​សម្ដែង​លើ​ឆាក​តន្ត្រី ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​ដឹង​ទេ​ថា ពូក​គេ​ទាំង​នោះ​មាន​ទុក្ខ​ក្រៀមក្រំ​​បៀម​នៅ​ក្នុង​ចិត្ត​ពិបាក​នឹង​ថ្លែង​ប្រាប់​នរណា​ម្នាក់។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​បញ្ហា​​របស់​តារា​កូរ៉េ​៧​​រូប​ដែល​សម្រេច​​ចិត្ត​បញ្ចេញ​ឲ្យ​គេ​ដឹង៖

0 comments:

Post a Comment