“ស្ដាយ៍របស់ខ្ញុំមានតែអ្នកសិល្បៈ និងអ្នកចូលចិត្តសិល្បៈទេដែលអោយតម្លៃ ខ្ញុំជាអ្នកគំនូរ និងអ្នកច្នៃម៉ូដ អីចឹងគឺធ្វើយ៉ាងណាអោយគេចាប់អារម្មណ៍ ដើម្បីមានទីផ្សារ ខ្ញុំអត់ខ្លាចគេថា ឆ្កួតអីទេ” នេះជាការលើកឡើងរបស់លោក ឯម រាម បណ្ឌិតច្នៃម៉ូដកម្ពុជា ដែលនិយមតុបតែងខ្លួនប្លែក នាពេលកន្លងមក។
![អែម រ៉ាម1](http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/09/%E1%9E%A2%E1%9F%82%E1%9E%98-%E1%9E%9A%E1%9F%89%E1%9E%B6%E1%9E%981.jpg?ebb82d)
លោក ឯម រាមថ្លែងថា ការតុបតែងខ្លួនប្លែកៗរបស់លោកកន្លងមក ជាគំនិតច្នៃប្រឌិត ដោយខ្លួនឯង មិនចម្លងពីបរទេសឡើយ។ ការធ្វើបែបនេះ ក៏ព្រោះតែលោកចង់បង្ហាញថា ជាងច្នៃម៉ូដដូចជារូបលោក ជាអ្នកដែលមានសមត្ថភាព បង្កើតអ្វីដែលថ្មីប្លែក មិនចម្លងពីបរទេស។ លោក បានបន្តថា ជារឿយៗមានមនុស្សមួយចំនួនបាននិយាយថា លោកជាមនុស្សឆ្កួត ជាអ្នកបំផ្លាញវប្បធម៌ប្រពៃណីជាតិ ដោយសារតែការស្លៀកពាក់។
ទោះជាបែបនេះក្ដី លោកមិនបានខឹងសម្បាចំពោះការលើកឡើងទាំងនោះឡើយ ព្រោះដូចលោកបានលើកឡើងខាងដើមថា មានតែអ្នកចូលចិត្តសិល្បៈ អ្នកស្រលាញ់សិល្បៈ និងអ្នកសិល្បៈប៉ុណ្ណោះ ដែលយល់ពីការស្លៀកពាក់របស់លោក។
បណ្ឌិតច្នៃម៉ូដ រូបនេះបានលើកឡើងថា រាល់សំលៀកបំពាក់របស់លោក ក៏ដូចជា ស្នាដៃគំនូរចម្លាក់ ដែលបានបង្ហាញមក គឺសុទ្ធតែបង្កប់នូវ អត្តសញ្ញាណនៃប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ជាតិដែលធ្លាប់ឆ្លងកាត់ទាំងអស់។ ដូច្នេះទស្សនិកជនដែលធ្លាប់គិតថា លោក ជាមនុស្សឆ្កួត អាចពិនិត្យមើលស្នាដៃរបស់លោកកន្លងមកបាន៕
![អែម រ៉ាម2](http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/09/%E1%9E%A2%E1%9F%82%E1%9E%98-%E1%9E%9A%E1%9F%89%E1%9E%B6%E1%9E%982.jpg?ebb82d)
![អែម រ៉ាម3](http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/09/%E1%9E%A2%E1%9F%82%E1%9E%98-%E1%9E%9A%E1%9F%89%E1%9E%B6%E1%9E%983.jpg?ebb82d)
0 comments:
Post a Comment