Change your language

Social Icons

Tuesday, September 15, 2015

វីដេអូ​ចម្រៀង KPOP ​១០​បទ​ជាប់​បម្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍

ខណៈ​ដែល​វីដេអូ​ចម្រៀង​​របស់​​តារា​ចម្រៀង​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ភាព​រស់រវើក​និង​អស្ចារ្យ ​វីដេអូ​​ខ្លះ​ក៏​ត្រូវ​រដ្ឋាភិបាល​និង​ទូរទស្សន៍​ល្បីៗ​មិន​យល់​ព្រម​ឲ្យ​​ចាក់​ផ្សាយ​​​​ដែរ ដោយ​សារ​​វីដេអូ​ចម្រៀង​ទាំង​នោះ​បង្ហាញ​ពី​សកម្មភាព​មិន​សមរម្យ​ដល់​សង្គម និង​បង្ហាញ​ភាព​សិចស៊ី​ខ្លាំង​ពេក។ ខាង​ក្រោម​ជា​វីដេអូ​ចម្រៀង​១០​បទ​ដែល​ជាប់​បម្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​នៅ​​កូរ៉េ៖
១. បទ “GENTLEMAN” របស់ PSY

ថ្វី​បើ​បទ​នេះ​មាន​ចង្វាក់​រាំ​ប្លែក​ដូច​​ទៅ​នឹង​បទ “Gangnam Style” ប៉ុន្តែ​វា​ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​លេច​មុខ​លើ​ទូរទស្សន៍។ ហេតុផល​គឺ​ដោយ​សារ​តែ​ឈុត​ដំបូង​នៃ​វីដេអូ​ចម្រៀង​​បទ “GENTLEMAN” PSY បាន​ទាត់​​ផ្លាក​សញ្ញា​ត្រី​កោណ​ពណ៌​លឿង​​សម្រាប់​ចត​ឡាន ថែម​ទាំង​សើច​យ៉ាង​សប្បាយ​​​ចិត្ត។ ទូរទស្សន៍​KBS បាន​និយាយ​ថា សកម្មភាព​នេះ​​គឺ​មិន​សមរម្យ​សម្រាប់​ផ្សាយ​ចេញ​ឲ្យ​ទស្សនិកជន​បាន​ឃើញ។

២. បទ “Your Fortune” របស់​ក្រុម Norazo


ដោយ​ឡែក​សម្រាប់​បទ​របស់​ក្រុម Norazoមួយ​នេះ​​ក៏​ត្រូវ​ជាប់​បម្រាម​ដូច​គ្នា​ ព្រោះ​វា​បង្ហាញ​ការ​វេទមន្ត​សណ្ដំ​នៅ​វគ្គ​ដំបូង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តួ​សម្ដែង​ក្នុង​បទ​នេះ​បាន​បង្ហាញ​រូប​សាក់​នៅ​លើ​ខ្លួន​ដែល​គិត​ថា​វា​ជា​រូប​ភាព​មិន​សម​សម្រាប់​ការ​បង្ហាញ​ទៅ​ខាង​ក្រៅ។
៣. បទ “Catallena” របស់ Orange Caramel

សម្រាប់​បទ​នេះ​ទូរទស្សន៍ KBS គិត​ថា ឈុត​នៃ​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង​គឺ​មិន​ឲ្យ​តម្លៃ​លើ​ជីវិត​​របស់​មនុស្ស។ ជាពិសេស​ត្រង់​ឈុត​មួយ​នៅ​ពេល​ដែល​ក្រុម Orange Caramel ត្រូវ​គេ​វេច​ខ្ចប់​​ក្នុង​ប្រអប់​ប្លាស្ទិក​ទាំង​៣​នាក់។
៤. បទ “Joker” របស់​ក្រុម Dalshabet

ចំពោះ​បទ​នោះ​ត្រូវ​ទូរទស្សន៍​ដាក់​បម្រាម​ដោយសារ​តែ​ អត្ថន័យ​និង​ការ​ស្លៀកពាក់​របស់​ក្រុម​ចម្រៀង Dalshabet បង្ហាញ​ពី​ភាព​សិចស៊ី​ហួសហេតុ​ពេក។
៥. បទ “Vibrato” របស់​ក្រុម Stellar

សម្រាប់​បទ​នេះ​ក៏​មិន​សូវ​ខុស​គ្នា​ពី​បទ​របស់​ក្រុម Dalshabet ដែរ ដោយ​ផ្ទៃ​នៃ​វីដេអូ​ចម្រៀង​បាន​បង្ហាញ​សំលៀកបំពាក់​និង​ក្បាច់​រាំ​​បញ្ចេញ​សាច់​ខ្លាំងក្លា​ពេក។
៦. បទ “Mommae” របស់ Jay Park

ងាក​មក​មើល​បទ​ចម្រៀង​របស់​អតីត​សមាជិក​ក្រុម 2PM រូប​នេះ​ក៏​ត្រូវ​ទូរទស្សន៍​ដាក់​បម្រាម​ផ្សាយ​ចេញ​​ទៅ​ក្រៅ​​​ដែរ ព្រោះ​​ក្នុង​វីដេអូ​ ទាំង​តារា​ចម្រៀង​ និង​សម្ដែង​បង្ហាញ​សកម្មភាព​មិន​សមរម្យ​និង​សិចស៊ី​ជ្រុល​ខ្លាំង​ពេក។
៧. បទ “Sorry I Was Busy” របស់​ក្រុម INFINITE H

មួយ​បទ​របស់​ក្រុម INFINITE H វិញ​ត្រូវ​ទូរទស្សន៍​ KBS មិន​​ចាក់​បង្ហាញ ព្រោះ​អត្ថន័យ​នៃ​បទ​ចម្រៀង​​មាន​ពាក្យ​ប្រមាថ​និង​គ្រោតគ្រាត ជា​ភាសា​ជប៉ុន។
៨. បទ “One More” របស់​ក្រុម FIESTAR

រឿង​ហេតុ​ដែល​​​​​​​​​​​​​​​​​​​​​បទ “One More” មិន​ត្រូវ​យក​មក​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ព្រោះ អត្ថន័យ​នៃ​បទ​ចម្រៀង​​បាន​ផ្សារភ្ជាប់​​បង្កប់​​ន័យ​​តណ្ហា​។
៩.​“BAE BAE” របស់​ក្រុម BIGBANG

ចំពោះ​បទ​របស់​​ក្រុម​ក្នុង​ផលិតកម្ម YG មួយ​នេះ​​ក៏​ត្រូវ​ជាប់​បម្រាម​ដូច​គ្នា​ ដោយ​សារ​តែ​ឈុត​ខ្លះ​នៃ​បទ​ចម្រៀង​បង្ហាញ​ពី​​សកម្មភាព​ផ្លូវ​ភេទ​ដូច​ជា GD អង្គុយ​និង​យក​ដៃ​ស្ទាប់​គូទ​ម៉ាន់នឺកាំង​ជាដើម។
១០. បទ “Tough Cookie” របស់ Zico

សម្រាប់​វីដេអូ​ចម្រៀង​​មួយ​បទ​នេះ​​ត្រូវ​បាន​ទូរទស្សន៍​ហាម​ដោយ​សារ​តែ​ទំនុក​​ច្រៀង​បង្ហាញ​ន័យ​អាសអាភាស​និង​បញ្ចេញ​រូបភាព​មិន​សមរម្យ ៕

0 comments:

Post a Comment