Change your language

Social Icons

Wednesday, September 16, 2015

សេង សូណា កក្រើកជាថ្មីក្នុងពិភពសារពត៌មាន អស់ទាស់សាច់សរខ្ចីទ្រលុកទ្រលនមែន (ទស្សនាវីឌីអូ)

តារា​សម្ដែង​កញ្ញា​សេង សូ​ណា ​ដែល​ពូកែ​ខាង​អន្ទង​បេះដូង​បុរស​ចាស់ ​ឬ​អ្នកជំនួញ​ដែល​សំបូរ​លុយ​ចាយ​មិន​អស់​ឲ្យ​ឈ្លក់​វង្វេង​លង់​ស្នេហ៍​នឹង​សម្រស់​របស់​នាង​នោះ​ ត្រូវបាន​គេ​និយាយថា ពេលនេះ​នាង​កំពុងតែ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ដូច​ទឹក​ក្នុង​ក្អម​ជាមួយ​បុរស​អ្នកជំនួញ​ធំ​ម្នាក់​ជា​កូន​ខ្មែរ​កាត់​ចិនតៃវ៉ាន់។
គេ​និយាយ​ទៀត​ថា តារា​សម្ដែង​កញ្ញា​សេង សូ​ណា​ស្គាល់​បុរស​កូន​ខ្មែរ​កាត់​ចិន​តៃវ៉ាន់​ ដែល​ជា​អ្នកជំនួញ ធំ​រកស៊ី​ខាង​គ្រឿងក្រអូប​ពី​ចិន​តៃវ៉ាន់​នាំ​ចូល​មក​កម្ពុជា​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​ជាង​៣​ខែ​ហើយ​តាមរយៈ​មិត្តភក្តិ​ដោយ​ជួបគ្នា​ដំបូង​នៅ​ខេត្ត​សៀមរាប ហើយ​បើតាម​ដឹង​បុរស​ម្នាក់​នោះ មាន​ប្រពន្ធ​ជា​ជនជាតិ​ម៉ាឡេស៊ី​ និង​ថែមទាំង​មានកូន​១​ទៀតផង។
ប្រភពពី​អ្នកសិល្បៈ​រួម​អាជីព​ដែល​ស្និទ្ធ​នឹង​កញ្ញា​សេង សូ​ណា​បាន​និយាយ​ឲ្យ​ដឹងថា រយៈពេល​ជាច្រើន​ខែ​នេះ កញ្ញា សេង សូ​ណា​មិនបាន​បង្ហាញមុខ​តាម​កម្មវិធី​សិល្បៈ​ឬក៏​ចេញ​សម្ដែង​នោះ​ទេ​ ព្រោះ​នាង​កំពុង​ជាប់ដៃ​រវល់​កើប​លុយ​ពីមុខ​ជំនួញ​ដែល​ផ្តល់​ឲ្យ​ពី​គូស្នេហ៍ ហើយ​បើ​តាម​ដឹង​បុរស​ម្នាក់​នេះ​យកចិត្តយកថ្លើម​នាង​សំបើម​ណាស់។ ប្រភព​ដដែល​អះអាង​ទៀត​ថា ​ពេល​នេះ​នាង​និង​អ្នក​ជំនួញ​ចិន​តៃវ៉ាន់​នោះ​កំពុងតែ​នាំគ្នា​ដើរលេង​នៅ​ខេត្តក្រចេះ​និ ង​តាម​បណ្តា​ខេត្ត​មួយចំនួន​ដោយ​លែង​ខ្វល់ខ្វាយ​ពី​អាជីព​សិល្បៈ​ដូច​មុន​ទៀតហើយ។
ប្រភព​ខាងលើ​និយាយទៀតថា រឿងអាស្រូវ​ចាស់​មិនទាន់​ទាំង​ស្ងប់ស្ងាត់​ផង​ឥឡូវ​បែរជា​តារា​សម្ដែង​​វ័យ​២៤​ឆ្នាំ​រូបនេះ​មក​លួច​បណ្តើរ​សង្សារ​ជា​អ្នកជំនួញ​គ្រឿងក្រអូប​ធ្វើ​ឲ្យ​មានការ​សង្ស័យ​សម្រាប់​មហាជន​កាន់តែ​ខ្លាំង ហើយ​គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​នៃ​ការ​បាត់​មុខ​នាង​ពី​អាជីព​សិល្បៈ​នេះ ​នាង​មិនបាន​ធ្លាក់​កូដ​នោះ​ទេ​ផ្ទុយទៅវិញ​កាន់​តែ​មាន​សភាព​ហ៊ឺហា​!​សាច់ឈាម​ទ្រលុកទ្រលន់​របៀប​ជា​អ្នកមាន​ផ្ទៃពោះ​ថែមទៀត​ផង។
តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទដៃ​របស់​តារា​សិល្បៈ​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​«​កម្ពុ​ជាថ្មី​»​មិន​អាច​ទាក់ទង​ដើម្បី​សុំ​សួរនាំ​អំពី​ព័ត៌មាន​លេចឮ​ខាង​លើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​នេះ៕
M14-09-15-v-700x400

0 comments:

Post a Comment