Change your language

Social Icons

Wednesday, September 16, 2015

Disney បញ្ចេញ​ Trailer រឿង Mowgli ​ថ្មី​ ​សម្ដែង​ដោយ​មនុស្ស​ពិត​ៗ

ផលិតកម្ម​ភាពយន្ត Disney បាន​បង្ហាញ​ Trailer ថ្មី​រឿង “The Jungle Book” កាល​ពី​ថ្ងៃ​អង្គារ​ ដែល​មាន​​តារា​សម្ដែង​វ័យ​ក្មេង Neel Sethi សម្ដែង​ជា​តួ​អង្គ Mowgli។

JungleBookteaserposternewBigfavtsr1

ខុស​ប្លែក​ពី​សព្វ​មួយ​ដង​រឿង “The Jungle Book” មុន​ៗ​តួ​ Mowgli ត្រូវ​សម្ដែង​ដោយ​តួ​តុក្កតា ប៉ុន្តែ​ចំពោះ​រឿង​ថ្មី​នេះ​គឺ​សម្ដែង​ដោយ​មនុស្ស​ពិត​ៗ។ នៅ​ក្នុង ​ Trailer នៃ​សាច់​រឿង​បង្ហាញ​ពី​ជីវិត​ផ្សង​ព្រេង​​ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង​របស់​កុមារា​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Mowgliដែល​មាន​កំណើត​ក្នុង​ព្រៃ​ជា​មួយ​គ្រួសារ​ឆ្កែព្រៃ​មួយ​ហ្វូង។
​​​​​

ប៉ុន្តែ​​អំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រៃ Mowgli ត្រូវ​ជួប​ឧបសគ្គ​និង​រត់​គេច​ពី​សត្វ​សាហាវ​ជា​ច្រើន​ដូច​ជា ខ្លា ពស់ ដំរី និង​ស្វា​ជាដើម។ រឿង “The Jungle Book” ​ថ្មី​នេះ​ដឹក​នាំ​​ដោយ​លោក Jon Favreauដែល​ធ្លាប់​ដឹក​នាំ​រឿង “Iron Man” “Cowboys” និង​ សរសេរ​អត្ថបទ​រឿង​ដោយ​លោក Justin Marks ។

ខណៈ​ដែល Neel Sethi ដែល​មាន​អាយុ​ទើប​តែ​១០​សម្ដែង​ជា​តួ Mowgli តារា​សម្ដែង Idris Elba ត្រូវ​បញ្ចូល​សំឡេង​សត្វ​ខ្លា​ដែល​មាន​ឈ្មោះ​ថា Shere Khan រីឯ តារា​សម្ដែង Bill Murray ​បញ្ចូល​សំឡេង​ជា​សត្វ​ខ្លា​ឃ្មុំ Baloo តារា​សម្ដែងBen Kingsley បញ្ចូល​សំឡេង​ឲ្យ​​​ខ្លា​រខិន​ខ្មៅ Bagheera និង Giancarlo Esposito បញ្ចូល​សំឡេង​ឲ្យ​ឆ្កែ​ព្រៃ Akela។ “The Jungle Book” នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​នៅ​ថ្ងៃ​ទី​ ១៥ ខែ មេសា ឆ្នាំ ២០១៦។

សូម​មើល​ Trailerថ្មី​រឿង “The Jungle Book” ខាង​ក្រោម៖


0 comments:

Post a Comment