ក្រោយពីទូរទស្សន៍ NBC បង្កើតកម្មវិធី American Ninja Warriorអស់រយៈពេល៧រដូវកាល និងមានបេក្ខជនប្រលងរាប់ពាន់នាក់ ទីបំផុតគេអាចរកជើងខ្លាំងឆ្លងដំណាក់កាលទាំង៤និងក្លាយជាម្ចាស់ជើងឯកហើយកាលពីថ្ងៃច័ន្ទម្សិលមិញ។
![american-ninja-warrior-winner-season-7](http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/09/american-ninja-warrior-winner-season-7.jpg?ebb82d)
ចាប់តាំងពីបង្កើតកម្មវិធី American Ninja Warrior ក្នុងឆ្នាំ២០០៩ គ្មានអត្តពលិករូបណាអាចឆ្លងកាត់បញ្ចប់ដំណាក់កាលទី៣នៃការប្រលងឡើង ប៉ុន្តែក្នុងរដូវកាលទី៧នេះមានអត្តពលិកដល់ទៅពីររូបអាចឆ្លងកាត់ដល់ដំណាក់កាលទី៤ដែលជាដំណាក់កាលចុងក្រោយបានដោយជោគជ័យ ដោយកម្មវិធីវគ្គផ្ដាច់ព្រ័ត្ររៀបចំនៅក្នុងទីក្រុង Las Vegas។
អត្តពលិកទាំងពីរមានឈ្មោះថា Geoff Britten និង Isaac Caldieroជាអ្នកឡើងភ្នំ។ ពួកគេបានមកដល់ទីផ្ដាច់ព្រ័ត្រដំណាក់កាលចុងក្រោយដូចគ្នា ប៉ុន្តែ Isaac Caldieroបានមកដល់ទីមុន Geoff Britten រយៈពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។ ដូចនេះមានន័យថា Caldieroបានក្លាយជាម្ចាស់ជើងឯកក្នុងកម្មវិធី ‘American Ninja Warrior’ ដោយទទួលបានរង្វាន់ជាទឹកប្រាក់១លានដុល្លារ។
ខាងក្រោមជាវីដេអូ Isaac Caldiero ពេលកំពុងប្រលង៖
0 comments:
Post a Comment